ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំដោយគណៈប្រតិភូក្រសួងធម្មការនិងសាសនា ចូលជួបពិភាក្សាការងារស្វែងយល់ពីការរីកចម្រើនថ្មីៗ បញ្ហាប្រឈម ទិសដៅការងារខាងមុខរបស់ក្រសួង

  • Print

នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា  ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំដោយគណៈប្រតិភូក្រសួងធម្មការ និងសាសនាចូលជួបពិភាក្សាការងារស្វែងយល់ពីការរីកចម្រើនថ្មីៗ បញ្ហាប្រឈម ទិសដៅការងារខាងមុខរបស់ក្រសួង ជាមួយគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា៕